មានប្ដីប្រពន្ធមួយគូរៀបការហើយនៅជាមួយគ្នាអស់រយះពេល5ឆ្នាំពេលគេមកពី
ធ្វើការម្ដងៗឃើញមុខប្រពន្ធគេដូចជាមិនសូវស្អាតដូចកាលពីមុនទៅធ្វើការឃើញស្រីៗក្នុងOfficeសាច់ខ្ចីមកវិញឃើញប្រពន្ធមិនសូវស្អាតមានអារម្មណ៍ថាស្មុកស្មាញមិនដូចមុន។
អារម្មណ៍គេកាន់តែធុញនឹងប្រពន្ធគេសឹងតែមិនចង់ចូលផ្ទះគេក៏សួរពួក
ម៉ាក“សំលាញ់ខ្ញុំឆ្ងល់ប្រពន្ធខ្ញុំកាលនៅសង្សារគ្នាតែងខ្លួនឡើងស្អាត តែឪលូវមិចមិនសូវតែងខ្លួនស្អាតដូចមុន.?“មិត្តគេក៏ឆ្លើយថាមនុស្សស្រីចឹងឯងកាលនៅសង្សារនឹងគ្នាគេខំធ្វើគ្រប់យ៉ាងដើម្បីអោយយើងចាប់អារម្មណ៍គេតែដល់ពេលលក់ចេញគេក៏លេងខ្វល់អំពីបញ្ហាហ្នឹង ព្រោះគេគិតថាយើងគឺជារបស់គេហើយ។

ហើយនៅOfficeឮតែស្រីនិយាយ ក្រេមលៀបមុខ ក្លិនទឹកអប់ល្អក្រអូប លាបលេសាច់សល្អ ធ្វើអោយគេ កាន់ តែធុញនឹងប្រពន្ធខ្លួនឯងព្រោះមិនធ្វើខ្លួនដូចគេថ្ងៃមួយគេត្រលប់មកពីធ្វើការក៏ដើធ្វើប្រងើយមុខ ប្រពន្ធក៏មិនខ្ចីមើលប្រពន្ធគេកំពុងធ្វើម្ហូបហើយក៏អស់អំបិលប្រពន្ធប្រើប្ដី“បងអស់អំបិលហើយទៅជួយទិញបន្តិចមកឆារត្រកួនផង”គេក៏គោះតុផាំង“យីប្រើខ្ញុំខ្ញុំនឹងអ្នកបំរើមែន?ហើយនិយាយមិនខ្ចីងាកមុខមើលទៀតធ្វើដូចជាប្រពន្ធនឹងគ្មានតំម្លៃរអ្វីឡើយប្រពន្ធក៏អត់មាត់ព្រោះគិតថាប្ដីធ្វើការហត់ក៏បិតភ្លើងហើយដើទៅទិញខ្លួនឯង។

បន្ទាប់ពីធ្វើម្ហូបឆ្អិនគេក៏ហៅប្ដីមកញាំបាយប្ដីគេញាំមួយមាត់ក៏និយាយថាម្ហូបធ្វើមិនឆ្ងាញ់សុីមិនកើតនៅ ជាមួួយគ្នារាប់ឆ្នាំ ហើយមិនដឹងចិត្តគ្នា នាងក៏និយាយថាបងចូលចិត្តញាំអីចាំអូនធ្វើអោយគេក៏ឈប់និ
យាយ មិនខ្ចីញាំហើយដើទៅក្រៅបាត់ ប្រពន្ធក៏យំតែធ្វើមិចបើជាប្ដីប្រពន្ធហើយ។
យាយ មិនខ្ចីញាំហើយដើទៅក្រៅបាត់ ប្រពន្ធក៏យំតែធ្វើមិចបើជាប្ដីប្រពន្ធហើយ។

ថ្ងៃមួយជាថ្ងៃសៅរ៍អាទិត្យមិត្តភ័ក្រ្តរួមការងាពីរនាក់ក៏បានហៅគេទៅញាំបាយនៅផ្ទះហើយក៏ប្រាប់ថាអោយនាំប្រពន្ធមកផង គេមិនចង់នាំទៅឡើយព្រោះខ្លាចខ្មាស់គេ តែមិត្តភក្ភក៏ប្រាប់ដដែលទើបគេសម្រេចចិត្តនាំទៅ ពេលទៅដល់ប្រពន្ធរបស់ មិត្តភក្ភគេកំពុងធ្វើម្ហូបហើយគេ ក៏ប្រាប់ប្រពន្ធគេអោយទៅជួយធ្វើ។
ខណៈដែលកំពុងធ្វើគេក៏បាននិយាយថាសុំទោសជំនួសប្រពន្ធខ្ញុំផងគេមិនសូវចេះធ្វើអីទេសូម្បីតែបន្លែក៏មិនសូវចេះបេះដែរចាញ់ប្រពន្ធសំលាញ់ឯងឆ្ងាយណាស់ស្អាតហើយពូកែធ្វើម្ហូបទៀត”បន្ទាប់ពីធ្វើម្ហូបឆ្អិនពួកគេទាំង6នាក់ក៏ញាំជុំគ្នាហើយគេនិយាយថា”បើខ្ញុំមានប្រពន្ធធ្វើម្ហូបឆ្ងាញ់ហើយស្អាតដូចប្រពន្ធសំលាញ់ឯងវិញមិនដឹងល្អយ៉ាងណាទេ ” សំលាញ់ក៏គេនិយាយថា
“មានអីប្រពន្ធសំលាញ់ឯងស្អាតហើយតើប៉ុហ្នឹងហើយចង់រកប៉ុណ្ណាទៀត.”គេក៏និយាយថា ” អ៊ូប្រពន្ធខ្ញុំចប់ហើយសំលាញ់អើយ. សូម្បីតែឆាត្រកួនក៏ភ្លេចទិញអំបិលដែរ សេរ៉ូ0000ម៉ង។
“មានអីប្រពន្ធសំលាញ់ឯងស្អាតហើយតើប៉ុហ្នឹងហើយចង់រកប៉ុណ្ណាទៀត.”គេក៏និយាយថា ” អ៊ូប្រពន្ធខ្ញុំចប់ហើយសំលាញ់អើយ. សូម្បីតែឆាត្រកួនក៏ភ្លេចទិញអំបិលដែរ សេរ៉ូ0000ម៉ង។

គេនិយាយបង្អាប់ប្រពន្ធនៅនឹងមុខមិត្តភ័ក្រដោយមិនទុកមុខអោយនាងឡើយនាងបានតែស្ដាប់ដោយក្ដៅ ខ្លោចផ្សារតែមិនហានសម្រក់ទឹកភ្នែកព្រោះខ្លាចគេដឹងបានត្រឹមតែយំក្នុងចិត្តហើយគេនៅតែបន្តការសន្ទា ទាំងភាពរីករាយដោយមិនយល់ពីអារម្មណ៍ប្រពន្ធឡើយហើយបន្ទាប់ពីចប់សព្វគ្រប់គេទាំងពីរក៏ត្រលប់ មកផ្ទះវិញប្រពន្ធក៏មិននិយាយអ្វីឡើយដល់ស្អែកឡើងគេក៏ចេញទៅធ្វើការពេលត្រលប់មកវិញ បើកឆ្នាំងបាយអត់ឃើញមានបាយគេមួលម៉ៅជាខ្លាំងបោកសំភារះចោលភីង ឆ្ងល់មិចក៏ប្រពន្ធស្មើរនេះហើយមិចមិននៅផ្ទះដាំបាយអោយសុី ទាញទូរស័ព្ទមកខ្វោកចុចទៅប្រពន្ធបំរុងនឹងស្ដីអោយតែនាងមិនលើកទូរស័ព្ទ ធ្វើអោយគេខឹងកាន់តែខ្លាំងបំរុងប៉ុនប៉ងថាពេលត្រលប់មកវិញដឹងតែទាត់ផ្កាប់ចានជាក់ជាមិនខាន គេចាំរហូតដល់2ម៉ោងទើបឃើញសារដែលប្រពន្ធផ្ញើមក៖
“ពេលគេអានហើយក៏មានអារម្មណ៍ថាស្លុតចិត្តភ្ញាក់ខ្លួន”គេក៏ទាញទូរស័ព្ទទាក់ទងទៅជាច្រើនដងទៀតតែបានត្រឹមតែឮពាក្យថា”លេខទូរស័ព្ទដែលហៅមិនអាចទាក់ទងបានទេនៅពេលនេះសូមព្យាយាម្ដងទៀតនៅពេលក្រោយ”មួយយប់ទល់ភ្លឺគេបានត្រឹមតែដេកអានសារហើយសំរក់ទឹកភ្នែកតែប៉ុណ្ណោះព្រោះ អ្វីគ្រប់យ៉ាងវាហួសពេលអស់ទៅហើយនេះជាអ្វីដែលប្រុសៗគួរដឹងស្រ្តីនៅផ្ទះក៏មិនប្រាកដថាដេកសុីនោះទេគេក៏មានកាងាដូចយើងមិនថាជូតផ្ទះបោកខោអាវមើលថែកូនធ្វើម្ហូបចាំទទួលយើងពេលខ្លះគេក៏មានកាងាធ្វើទៀតផង ហើយគេក៏ត្រូវកាអ្នកជួយបែកចែកការងារដែរ ដូចម្ដេចដែលហៅថារៀបការនឹងគ្នា រៀបការនឹងគ្នាគឺជាការរួមរស់នៅរួមសុខរួមទុកជាមួយគ្នាហើយមានអ្វីទៅចេះជួយចែករំលែកគ្នាទើបគ្រួសាមានសភមង្គុល។
0 comments: