ភ្នំពេញ:មេម៉ាយកូនមួយវ័យក្មេងម្នាក់ត្រូវបានមិត្តភក្តិល្បួងតាំងពីខេត្តស្វាយរៀងរហូតមកដល់ភ្នំពេញ ហើយចាប់បង្អកស្រារហូតស្រវឹងនាំចូលផ្ទះសំណាក់បើកដៃឲ្យមិត្តប្រុសម្នាក់ទៀតរំលោភបានសម្រេច ទើបផ្អើលឆោឡោដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោសុធារសដែលមានទីតាំងតាមបណ្តោយផ្លូវសម្តេចសុធារស ក្រោយផ្សារអ៊ីអនម៉ល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ វ.ច.វ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបម្រើការក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង និងមានស្រុកភូមិ-ឃុំ ចា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមការរៀបរាប់លាយឡំនឹងទឹកភ្នែករបស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មានមិត្តភក្តិស្រីម្នាក់ ដែលធ្វើការជាមួយគ្នាបានបបួលរូបនាងមកលេងភ្នំពេញ។
ចំពេលរូបនាងចង់មកលេងកូនដែលផ្ញើម្តាយនៅភ្នំពេញផងក៏យល់ព្រមមកជាមួយ។
ពេលមកដល់ភ្នំពេញហើយនោះមិត្តភក្តិនាងបានហៅសង្សារគេម្នាក់ទៀតមកជាមួយដែរ សរុបទាំងអស់មានគ្នា៣នាក់ ថាទៅញ៉ាំអីនៅក្នុងហាងមួយ មិនចាំឈ្មោះ និងទីតាំង។
ពេលញ៉ាំអីហើយក៏បបួលរូបនាងបន្តទៅរាំលេងក្នុងក្លឹបទៀតដោយហៅស្រាបៀរ១កេសផឹកគ្នា៣នាក់។
លុះពេលផឹកស្រវឹងហើយ ក៏នាំគ្នាមកដេកផ្ទះសំណាក់យីហោ សុធារស ដោយជួលបន្ទប់លេខ៣០១ ដែលមានគ្រែ២ ។
ពេលនៅក្នុងផ្ទះសំណាក់រូបនាងដេកគ្រែមួយម្នាក់ឯងហើយសង្សារ១គូទៀតដេកគ្រែផ្សេង។
ស្រាប់តែនៅវេលាម៉ោងប្រហែលជាង២ រំលងអធ្រាត្រ បុរសជាសង្សារមិត្តភក្តិនាង បានឡើងមកពោបពីលើនាង និងបានចាប់រំលោភរូបនាងទាំងកម្រោលរហូតបានសម្រេច ខណ:ដែលនាងមានអាការ:ស្រវឹងមិនទាន់ស្វាងគ្មានកម្លាំងនិងរើបម្រាស់

ជនរងគ្រោះបានបន្តទៀតថាខណ:នោះនាងប្រឹងស្រែកឲ្យមិត្តភក្តិដែលនៅលើគ្រែ១ទៀតជួយដែរ តែបែរជាមិត្តភក្តិនោះមិនព្រមមកជួយបានត្រឹមតែអង្គុយមើលគេរំលោភនាងរហូតបានសម្រេចទៅវិញ។
ភ្លាមៗនោះនាងបានរត់ចុះមកក្រោមប្រាប់អ្នកមើលការខុសត្រូវផ្ទះសំណាក់ ថាគេចាប់រំលោភនាងបានសម្រេចហើយ និងឲ្យខាងម្ចាស់ផ្ទះសំណាក់ ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់នោះទុកសិន រង់ចាំសមត្ថកិច្ចមកដោះស្រាយ។តែខាងម្ចាស់ផ្ទះសំណាក់មិនឃាត់ទេ ថែមទាំងដេញឲ្យចេញផុតពីផ្ទះសំណាក់របស់គេ ដើម្បីកុំឲ្យមានរឿង ធ្វើឲ្យរូបនាងមានការឈឺចាប់យ៉ាងខ្លាំង ។

ចំណែកខាងម្ចាស់ផ្ទះសំណាក់ខាងលើមិនព្រមសហការជាមួយអ្នកសារព័ត៌នោះទេ ថែមទាំងដេញក្រុមអ្នកសារព័ត៌មាន ចេញមិនឲ្យថតទៀតផង ហើយបានត្រឹមតែនិយាយថា នេះជាករណីត្រូវរ៉ូវគ្នា ហើយចង់ធ្វើបាបរករឿងផ្ទះសំណាក់គាត់ទៅវិញ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ព្រោះជនរងគ្រោះអះអាងថារូបនាងស្គាល់អត្តសញ្ញាណស្ត្រីដែលបើកដៃឲ្យមិត្តប្រុសរំលោភនាងនោះហើយ៕
0 comments: